John 2

ការ​អស្ចារ្យ​ដំបូង​នៅ​ភូមិ​កាណា

1បីថ្ងៃ​ក្រោយ​មក​មានពិធីមង្គលការមួយនៅ​ភូមិ​កាណាក្នុង​ស្រុក​កាលីឡេហើយម្ដាយ​របស់​ព្រះ​យេស៊ូ​ក៏​នៅ​ក្នុងពិធី​នោះដែរ 2គេក៏អញ្ជើញ​ព្រះ​យេស៊ូនិង​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ទៅ​ចូលរួម​ពិធីមង្គលការនោះដែរ 3នៅពេលអស់​ស្រា​ទំពាំងបាយជូរម្ដាយ​របស់​ព្រះ​យេស៊ូប្រាប់ព្រះអង្គថា៖ ​«អស់​ស្រា​ទំពាំងបាយជូរហើយ 4ព្រះយេស៊ូក៏មានបន្ទូលថា៖ ​«អ្នកម្ដាយ​អើយ! ​តើ​រឿង​នេះ​ទាក់ទង​អ្វី​នឹង​ខ្ញុំព្រមទាំងអ្នកម្ដាយ​ដែរ?ពេលកំណត់​របស់​ខ្ញុំមិនទាន់មកដល់ទេ» 5ម្ដាយរបស់​ព្រះអង្គប្រាប់​ពួក​អ្នកបម្រើថា៖ ​«ចូរ​ធ្វើ​តាម​អ្វីដែល​កូនខ្ញុំ​ប្រាប់​ចុះ»។ 6នៅទីនោះគេ​បាន​ដាក់ពាងថ្មប្រាំមួយសម្រាប់​ពិធី​ជម្រះកាយរបស់​ជនជាតិ​យូដា​ហើយ​ពាង​នីមួយៗមានចំណុះពីរបីអម្រែក 7ព្រះយេស៊ូមានបន្ទូល​ទៅ​ពួក​អ្នកបម្រើថា៖ ​«ចូរ​ចាក់ទឹក​បំពេញ​ពាងទាំងអស់​ទៅ!» ​ពួកគេ​ក៏​ចាក់​ទឹក​បំពេញដល់មាត់ពាង 8ព្រះអង្គមានបន្ទូល​ទៅ​ពួកគេទៀតថា៖ ​«ឥឡូវនេះ​ចូរ​ដង​ទឹក​ហើយយកទៅឲ្យមេការ​ចុះ» ​ពួកគេក៏​ដង​ទឹក​ហើយយកទៅ 9ពេលមេការបានភ្លក់ទឹក​ដែល​ត្រលប់ជា​ស្រា​ទំពាំងបាយជូរ​នោះហើយ​គាត់​ក៏​ហៅកូនកំលោះ​មក​(​មេការនោះមិនដឹងថា​គេបាន​ស្រាមកពីណាទេប៉ុន្តែ​ពួក​អ្នកបម្រើដែលដងទឹកនោះ​ពួកគេ​ដឹង​) 10ប្រាប់ថា៖ ​«អ្នកផងទាំងពួង​តែងតែ​យក​ស្រា​ទំពាំងបាយជូរល្អៗ​មក​ជូនជាមុនលុះកាលណា​ផឹក​ស្រវឹងហើយ​ទើប​គេ​យក​ស្រា​ទំពាំងបាយជូរ​មិនសូវល្អ​មកជូន​ជាក្រោយ​ប៉ុន្តែ​អ្នក​វិញ​អ្នក​ទុក​ស្រា​ទំពាំងបាយជូរល្អៗរហូតដល់ពេលនេះ»។ 11នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើនៅភូមិកាណា​ក្នុង​ស្រុក​កាលីឡេ​ទាំង​បង្ហាញសិរីរុងរឿង​របស់​ព្រះអង្គហើយ​ពួក​សិស្សរបស់ព្រះអង្គ​ក៏​ជឿលើព្រះអង្គ 12បន្ទាប់ពីនេះមកព្រះអង្គ​បាន​យាងទៅ​ក្រុង​កាពើណិមហើយម្ដាយនិងប្អូនៗព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅ​ជាមួយ​ព្រះអង្គ​ដែរប៉ុន្តែ​ពួកគេ​មិន​បាន​ស្នាក់នៅទីនោះយូរថ្ងៃទេ

ព្រះយេស៊ូសំអាត​ព្រះវិហារ​​

13ពេលនោះ​ថ្ងៃ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​កំពុង​ខិតជិតមកដល់​ព្រះ​យេស៊ូក៏យាងឡើងទៅ​ក្រុង​យេរូសាឡិម 14ហើយពេល​ព្រះអង្គ​ឃើញ​ពួក​អ្នកលក់គោចៀមនិងព្រាបព្រមទាំង​ពួក​អ្នកប្ដូរប្រាក់​កំពុង​អង្គុយលក់ដូរនៅក្នុង​ព្រះ​វិហារ 15ព្រះអង្គក៏​យក​ខ្សែធ្វើជារំពាត់ដេញ​ពួកគេ​ទាំងអស់គ្នាចេញពី​ព្រះ​វិហារទាំងចៀមទាំងគោរួច​ព្រះអង្គ​ចាក់ប្រាក់​របស់​ពួក​អ្នកប្ដូរប្រាក់ចោលព្រមទាំងផ្កាប់តុទាំងនោះ​ទៀត​ផង 16បន្ទាប់មកព្រះអង្គ​ក៏​មានបន្ទូលទៅអ្នកលក់ព្រាបថា៖ ​«ចូរ​យក​របស់​ទាំងនេះ​ចេញ​ទៅកុំ​យក​ដំណាក់​ព្រះ​វរបិតា​របស់​ខ្ញុំធ្វើជា​កន្លែង​លក់ដូរ​ឲ្យសោះ» 17ពួកសិស្ស​របស់​ព្រះអង្គ​ក៏​នឹកចាំ​ពី​សេចក្ដី​ដែល​បាន​ចែងទុកមកថា​ការ​ខ្វល់ខ្វាយ​ចំពោះ​ដំណាក់​របស់​ព្រះអង្គ​នឹង​បំផ្លាញ​ខ្ញុំ 18ពេលនោះពួក​ជនជាតិ​យូដា​បាន​ទូលសួរព្រះអង្គថា៖ ​«លោក​ធ្វើ​បែប​នេះ​តើ​លោក​បង្ហាញទីសំគាល់អ្វី​ដល់​យើង 19ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ចូរ​បំផ្លាញ​ព្រះ​វិហារនេះចុះនោះ​ខ្ញុំ​នឹង​សង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ» 20ដូច្នេះពួក​ជនជាតិ​យូដាឆ្លើយ​វិញ​ថា៖ ​«គេ​ចំណាយ​ពេល​សែសិបប្រាំមួយឆ្នាំ​ដើម្បី​សង់​ព្រះ​វិហារនេះរីឯអ្នកវិញ​តើ​អ្នក​នឹង​សង់ឡើងវិញក្នុងរយៈពេល​តែ​បីថ្ងៃ​ឬ?» 21គឺព្រះអង្គ​កំពុង​មានបន្ទូលអំពី​ព្រះ​វិហារ​ដែល​ជារូបកាយ​របស់​ព្រះអង្គ 22ដូច្នេះហើយ​ពេល​ព្រះអង្គ​រស់​ពី​ការសោយទិវង្គត​ឡើង​វិញនោះ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​នឹកចាំ​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​មានបន្ទូលនេះហើយ​ពួកគេ​ក៏ជឿ​លើ​បទគម្ពីរនិងពាក្យដែល​ព្រះ​យេស៊ូ​បាន​មានបន្ទូល 23កាលព្រះអង្គ​គង់ក្នុង​ក្រុង​យេរូសាឡិមនាពេល​បុណ្យ​រំលងនោះ​មាន​មនុស្ស​ជាច្រើនជឿលើ​ព្រះ​នាមរបស់ព្រះអង្គ​ដោយ​បាន​ឃើញទីសំគាល់អស្ចារ្យដែល​ព្រះអង្គ​បាន​ធ្វើ 24រីឯព្រះ​យេស៊ូ​វិញ​មិនទុកចិត្តពួកគេទេដ្បិតព្រះអង្គស្គាល់​មនុស្ស​ទាំងអស់ 25ហេតុនេះហើយបានជា​ព្រះអង្គ​មិនត្រូវការឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេព្រោះព្រះអង្គជ្រាប​អំពី​អ្វី​ដែល​មាននៅក្នុង​ចិត្ដ​របស់​ពួកគេ
Copyright information for KhmKCB